MV COLLECTION

LATEST POSTS

ស្តាប់វិទ្យុខ្មែរមីឌីក្នុងទូរសព្ទ័ Smartphone or Tablets (Android & iOS)

khmermidi_iphone

ខ្មែរមីឌីបានសហការជាមួយក្រុមអ្នកបង្កើតកម្មវិធីសំរាប់ Smartphone (Android & iOS)​ ដោយដាក់បញ្ចូលវិទ្យុខ្មែរមីឌីក្នុងកម្មវិធីចំនួន២ ដើម្បីកំដរអារម្មណ៍ប្រិយមិត្តគ្រប់ទីកន្លែង និង គ្រប់ពេលវេលាជាមួយបទចម្រៀងខ្មែរពីរោះៗគ្រប់សម័យកាល។ លោកអ្នកអាចទាញយកកម្មវិធីទាំង២តាមរយៈ Link ខាងក្រោម៖ សំរាប់ iOS​​ (iPhone, iPad) ឈ្មោះកម្មវិធី (App Name): Radio Khmer Developer: Khemara Soft ទាញយក (Download): click here  សំរាប់ Android (Samsung, LG, HTC..) ឈ្មោះកម្មវិធី (App Name): Khmer eRadio Developer: JS Media ទាញយក (Download): click here

ស្តាប់វិទ្យុខ្មែរមីឌីជាមួយ iPhone/iPad​ របស់អ្នក (Listen to Radio KhmerMiDi On Your iPhone/iPad)

khmermidi_iphone

// Post by Khmermidi.com.

តើទឹកភ្នែក របស់ Danh Thuận មានពណ៌អ្វី?​ (What is the color of Danh Thuận’s Tears ?)

Danh Thuận a.k.a Seng Sovannara

MICROPHONE PROGRAM PRESENTS សូមស្តាប់កំសាន្តបទចំរៀងចំនួន៤បទ បកស្រាយដោយលោក​ Danh Thuận ជាភាសាខ្មែរ៖ កាលពីខែមីនា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះមានការចែកចាយបទចំរៀងមួយបទជាភាសាខ្មែរក្នុងបណ្តាញសង្គម Facebook បកស្រាយដោយអ្នកចំរៀង ជនជាតិវៀតណាមដ៏ល្បីមួយរូបឈ្មោះថា Danh Thuận ។ បទចំរៀងនោះមានចំណងជើងថា៖ ទឹកភ្នែកពណ៌ភ្លៀង ជាប្រភេទបទមនោសញ្ចេតនាក៏បានអង្រួញ​បេះដូងមិត្តៗយុវវ័យខ្មែរមិនតិចដែរ។ ហេតុដូច្នេះហើយខ្មែរមីឌី បានទំនាក់ទំនងលោក Danh Thuận ដើម្បីសុំគាត់បង្ហាញខ្លួនក្នុងកម្មវិធី Microphone Program ក្នុងគោលបំណងដើម្បីអោយលោកអ្នកបានស្គាល់ថាលោក Danh Thuận ជានរណា?ហេតុអី្វបានជាគាត់ច្រៀងបទចំរៀងភាសាខ្មែរបានពីរោះ?។ ខាងក្រោមជាព័ត៌មានខ្លះៗដែលខ្មែរមីឌីបានសម្ភាសន៍គាត់តាមរយៈបណ្តាញសង្គម FACEBOOK៖ លោក Danh Thuận រស់នៅប្រទេសវៀតណាម មានអាជីពជាអ្នកចំរៀង ហើយមានឈ្មោះខ្មែរថា Seng Sovandara គាត់អាចនិយាយ សរសេរ និងអានភាសាខ្មែរបាន ហើយគាត់មានសមាជិកគ្រួសារ៤នាក់ ៖ ឪពុកម្តាយ គាត់ និងប្អូនប្រុស។ គាត់ចូលចិត្តច្រៀងតាំងពីនៅកុមារភាព ហើយក្រៅពីអាជីពជាអ្នកចំរៀង Danh Thuận ក៏ជាពាណិជ្ជករម្នាក់ផងដែរ ។ ម្យ៉ាងវិញទៀត នាថ្ងៃអនាគតគឺគាត់នឹង​ចេញជាសីុឌីចំរៀងជាភាសាវៀតណាម​ផង និងភាសាខ្មែរផង ដើម្បីទាក់ទាញនូវការគាំទ្រពីប្រជាជនខ្មែរអោយបានច្រើនបន្ថែមទៀត។ [Unofficial Translation] On ...

អង្គរសង្ក្រា័ន្ត ២០១៤ – Angkor Sangkran 2014

angkor_sangkran_2014

  អង្គរសង្ក្រា័ន្ត ត្រូវបានគេប្រារព្ឋជាលើកដំបូងនាឆ្នាំ២០១៣ កន្លងទៅ សម្រាប់អបអរសាទរក្នុងឳកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលពិធីនេះប្រារព្ឋ​ធ្វើនៅ​ឯក្រុងអង្គរដោយមានទាំងភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។​ ដោយទ្បែកសម្រាប់ពិធីចូលឆ្នាំថ្មី ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ គ.ស ២០១៤ នេះ អង្គរសង្ក្រា័ន្តនឹងត្រូវបានគេប្រារព្ឋជាថ្មីម្តងទៀតនៅក្រុងអង្គរចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៤ ខាងមុខនេះ។ [Unofficial Translation] Angkor Sangkran was first celebrated in 2013 for khmer new year in the area of Angkor where gathered many national and international audiences. Anyways, in the year of Horse 2014, Angkor Sangkran will be held ...

ចូលរួមជួយសង្គ្រោះជីវិតកុមារកម្ពុជាជាមួយមន្ទីពេទ្យគន្ឋបុប្ផា (Save Cambodian Children’s Life With Kuntha Bopha Hospital)

Dr. Beat Richner: Kantha Bopha Hospitals Credit : ausland.hildesheimer-allgemeine.de

ខ្មែរមីឌីសូមចូលរួមផ្សព្វផ្សាយកម្មវិធីមនុស្សធម៍ជួយដល់មន្ទីពេទ្យគន្ឋបុប្ផា ដែលជាមន្ទីពេទ្យតែមួយគត់​បានជួយសង្គ្រោះជីវិត កុមារកម្ពុជារាប់ពាន់នាក់​ក្នុងមួយឆ្នាំៗ ដោយមិនយកកំរៃអ្វីទាំងអស់ ដោយកត្តានេះហើយបានធ្វើអោយមន្ទីពេទ្យមួយនេះបានចំណាយថវិការ យ៉ាងច្រើនក្នុងការផ្តល់សេវារបស់ខ្លួន រហូតដល់មានបញ្ហាខ្វះខាតថវិការក្នុងការបន្តសកម្មភាព។ ខ្មែរមីឌី សូមអំពាវនាវដល់សប្បុរសជនខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស មេត្តាចូលរួមផ្តល់ជាថវិការជួយដល់មន្ទីពេទ្យគន្ឋបុប្ផាមួយនេះ ក៏ដូចជាចូលរួមជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់ផងដែរ។​ លោកអ្នកអាចចូលរួមតាមរយៈមូលនិធិរបស់ទូរទស្សន៍ខ្មែរ CTN និង MyTV​។ សូមអរគុណ! លិខិតអំពាវនាវរបស់ទូរទស្សន៍ខ្មែរ CTN និង MyTV ព័ត៌មានបន្ថែម៖ http://www.ctn.com.kh/kb_on.php


RANDOM POSTS